កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង លើកទី១០ ដើម្បីពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការវិនិយោគ
នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លើកទី១០។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) និងកិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុងកុង (AHKIA) ព្រមទាំងពិភាក្សាលើផែនការការងារសំដៅបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ៖ ប៉ៃ សុឃីម








