រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

នគរបាលកម្ពុជាឃាត់ខ្លួនជនជាតិថៃ ៧៥នាក់នៅទីតាំងសង្ស័យឆបោកអនឡាញ

ក្រសួងមហាផ្ទៃកម្ពុជាបញ្ជាក់នៅថ្ងៃទី១០ ខែធ្នូថា នគរបាលបានឃាត់ជនសង្ស័យថៃ៧៥នាក់ ក្នុងនោះស្ត្រី៤៨នាក់ នៅទីតាំងសង្ស័យឆបោកដែលក្លែងធ្វើជាកសិដ្ឋាននៅខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី៩ ហើយបញ្ជូនមនុស្សនិងវត្ថុតាងទៅស៊ើបអង្កេតបន្ត។

សម្តេចហ៊ុន សែនយល់ស្របតាមសំណូមពរយុទ្ធជនម្នាក់ដែលចង់បានជំនួយជាអំបុក

សម្ដេច ហ៊ុន សែន យល់ស្របនឹងសំណូមពរយុទ្ធជនឱ្យបន្ថែមអំបុក ខណៈការផ្ដល់មីនៅតែបន្ត។ លោកអំពាវនាវឱ្យទិញស្រូវធ្វើអំបុក ឬទិញអំបុកពីពលរដ្ឋចែកជូនកងទ័ពនិងជនភៀសសឹក និងណែនាំឱ្យវេច១ឬ២គីឡូក្នុងមួយកញ្ចប់សម្រាប់យុទ្ធជនម្នាក់ៗ។

អាមេរិកបារម្ភខ្លាំងពីអរិភាពតាមព្រំដែន កម្ពុជា–ថៃ ហៅឱ្យបញ្ឈប់បន្ទាន់ និងការពារជនស៊ីវិល

តាមស្ថានទូតអាមេរិកនៅព្រឹកថ្ងៃទី១០ ខែធ្នូ លោក Marco Rubio បារម្ភខ្លាំងចំពោះការប្រយុទ្ធតាមព្រំដែនកម្ពុជា–ថៃ អំពាវនាវឱ្យបញ្ឈប់អរិភាពភ្លាម ការពារជនស៊ីវិល និងគោរពវិធានបន្ថយភាពតានតឹងក្នុងកិច្ចព្រមព្រៀងកូឡាឡាំពួរថ្ងៃទី២៦ ខែតុលា។

សម្តេចហ៊ុន សែនយល់ស្របតាមសំណូមពរយុទ្ធជនម្នាក់ដែលចង់បានជំនួយជាអំបុក

សម្ដេច ហ៊ុន សែន បានយល់ព្រមឱ្យបន្ថែមអំបុកជាមួយមី ដើម្បីជួយកងទ័ព និងជនភៀសសឹក។ លោកអំពាវនាវឱ្យសប្បុរសជនទិញស្រូវធ្វើអំបុក ឬទិញពីប្រជាជន ហើយណែនាំឱ្យវេចខ្ចប់១ឬ២គីឡូក្រាមក្នុងមួយកញ្ចប់សម្រាប់យុទ្ធជនម្នាក់ៗងាយយកតាមខ្លួន។

ក្រសួងការបរទេស បើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំកម្ពុជាចំនួន៣០ និងអង្គការអន្តរជាតិពាក់ព័ន្ធ ស្តីពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ក្រសួងការបរទេសបានប្រជុំបន្ទាន់ជាមួយអង្គទូត៣០ និងអង្គការអន្តរជាតិ៣ នៅថ្ងៃទី៩ ខែធ្នូ ដើម្បីបង្ហាញស្ថានការណ៍ព្រំដែន។ ក្រសួងការពារជាតិបញ្ជាក់ការប្តេជ្ញាគោរពបទឈប់បាញ់ និងអំពាវនាវឱ្យថៃអនុវត្តសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

កម្ពុជាថ្កោលទោសការបាញ់ផ្លោងរបស់ថៃលើប្រាសាទតាក្របី

ក្រសួងវប្បធម៌កម្ពុជាថ្លែងថ្ងៃទី៩ ខែធ្នូថា ការបាញ់ផ្លោងរបស់ថៃបានធ្វើឱ្យប្រាសាទតាក្របីខូចខាត ហើយប្រាសាទព្រះវិហារក៏រងការខូចខាតថ្ងៃទី៨ដែរ។ ក្រសួងអំពាវនាវឱ្យអន្តរជាតិយកចិត្តទុកដាក់ និងថានឹងស្វែងរកការទទួលខុសត្រូវតាមផ្លូវច្បាប់។

សម្ដេច ហ៊ុន សែន ថាកម្ពុជាចាប់ផ្ដើមវាយបកការពារខ្លួន ខណៈកម្លាំងតាមព្រំដែនកើនឡើង

របាយការណ៍ថ្ងៃទី៩ ខែធ្នូថា ភាគីទាំងពីរបង្កើនរថក្រោះនិងកងទ័ពតាមព្រំដែន ហើយមានការប្រយុទ្ធប្រហែល១៦គីឡូម៉ែត្រពីប៉ោយប៉ែត។ សម្ដេច ហ៊ុន សែន ថាកម្ពុជាចាប់ផ្ដើមវាយបកការពារខ្លួនពេញទំហឹង ក្រោយអត់ធ្មត់២៤ម៉ោង។

ព័ត៌មានបន្ទាន់៖ F-16 ថៃទម្លាក់គ្រាប់បែកលើកម្ពុជា ខណៈជម្លោះឡើងដល់កម្រិតខ្លាំងបំផុត

សេចក្ដីរាយការណ៍ថា F-16 ថៃវាយប្រហារក្រុងសំរោងម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ បំផ្លាញអគារនិងហេដ្ឋារចនាសម្ព័ន្ធ ខណៈកំពុងផ្ទៀងផ្ទាត់អ្នកស្លាប់និងរបួស។ ប្រភពជួរមុខហៅថាការវាយប្រហារតាមអាកាសមួយលើកខ្លាំងបំផុតក្នុងជម្លោះលើកនេះ។ កម្ពុជាចាប់ផ្ដើមឆ្លើយតបដោយអាវុធធុនធ្ងន់ និងពង្រឹងការពារ។