
ការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិលកម្ពុជារយៈពេល២ថ្ងៃ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់
ព័ត៌មានបឋមពីអាជ្ញាធរខេត្តថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៩ ខែធ្នូ ការបាញ់ប្រហាររបស់យោធាថៃចាប់ពីថ្ងៃទី៨ បានធ្វើឱ្យជនស៊ីវិលកម្ពុជា៧នាក់ស្លាប់ និង២០នាក់របួស។ ក្រសួងការពារជាតិថ្កោលទោស និងចាត់ទុកថាជាការរំលោភបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា។









