
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) បង្កើតជើងហោះហើរត្រង់ និងផ្ទាល់ពីប្រទេសជប៉ុនមកកម្ពុជា
រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានស្នើឱ្យ Japan Airlines ពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ក្នុងជំនួបថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ លោកលើកឡើងពីសក្តានុពលទេសចរណ៍ កំណើនអ្នកដំណើរ និងអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត4F។









