
សម្តេចហ៊ុន សែន៖ថៃបន្តបិទព្រំដែន១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរហើយជំហរកម្ពុជានឹងមិនផ្លាស់ប្តូរឡើយ
សម្តេច ហ៊ុន សែន បានបញ្ជាក់តាមតេឡេក្រាមថ្ងៃទី២៣ ខែកញ្ញា ថាកម្ពុជាមិនសុំថៃបើកព្រំដែនទេ និងថាការបិទបានជំរុញការគាំទ្រផលិតផលក្នុងស្រុក។ លោកថា កម្ពុជាយល់ព្រមការដឹកទំនិញរបស់វិនិយោគិនជប៉ុនរួចហើយ និងអំពាវនាវឱ្យអត់ធ្មត់ដោះស្រាយជម្លោះដោយសន្តិវិធី។









