រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សេដ្ឋកិច្ច

ព័ត៌មានអាជីវកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។

អភិបាលខេត្តព្រះសីហនុ៖ ខេត្តអាចស្រូបទាញទេសចរនិងវិនិយោគិនបានច្រើនត្រូវតែអនុវត្តគោលនយោបាយ«ភូមិឃុំសង្កាត់មានសុវត្ថិភាព»ឱ្យមានប្រសិទ្ធិភាព

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត ជំរុញឱ្យអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខ និងទាក់ទាញទេសចរនិងវិនិយោគិន នៅកិច្ចប្រជុំបូកសរុបលទ្ធផល៩ខែឆ្នាំ២០២៥។

គម្រោងវិនិយោគ១៧មានទុន២៨០លានដុល្លារទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋបន្ថែម

ក្រុមការងារជំរុញវិនិយោគខេត្តព្រះសីហនុ បានផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោង១៧ ទុន២៨០លានដុល្លារ រំពឹងការងារ២.១៩៥កន្លែង។ ចាប់ពី២០២៤ដល់កញ្ញា២០២៥ សរុប៣៩២គម្រោង ទុន៧ពាន់៨០១លានដុល្លារ បានទទួលគោលការណ៍នេះ។

កម្លាំងនគរបាលក្រុងកំពង់សោម រៀបចំវេទិការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងតំបន់សេដ្ឋកិច្ចពិសេស

នគរបាលក្រុងកំពង់សោមរៀបចំវេទិកាច្បាប់ចរាចរណ៍នៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ មានអ្នកគ្រប់គ្រងនិងកម្មករ១១០នាក់ចូលរួម រួមមានស្ត្រី៣០នាក់ ហើយនគរបាលបានផ្តល់មួកសុវត្ថិភាពនិងសៀវភៅច្បាប់។

តំបន់សេដ្ឋកិច្ចពិសេសចំនួន១៣នៅខេត្តស្វាយរៀងជាក្បាលម៉ាស៊ីនស្រូបយកវិនិយោគនិងបង្កើតការងារជូនពលរដ្ឋ

ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន១៣។ មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមរបស់អ្នកវិនិយោគ ខណៈតំបន់មួយចំនួនកំពុងសាងសង់រោងចក្រដែលត្រូវការកម្មកររាប់ពាន់នាក់។

ទណ្ឌិត៩៨នាក់ផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុទៅខេត្តត្បូងឃ្មុំដោយសារចង្អៀតណែន

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ទណ្ឌិត៩៨នាក់ត្រូវបានផ្ទេរនៅថ្ងៃទី២៧ ខែកញ្ញា ពីពន្ធនាគារខេត្តព្រះសីហនុទៅមណ្ឌលអប់រំកែប្រែទី៣ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីកាត់បន្ថយភាពចង្អៀតណែន។ ការផ្ទេរបានប្រព្រឹត្តទៅដោយសុវត្ថិភាព។