រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សេដ្ឋកិច្ច

ព័ត៌មានអាជីវកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។

កិច្ចចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិកបួនថ្ងៃបញ្ចប់ ដោយមិនទាន់ប្រកាសកិច្ចព្រមព្រៀងចុងក្រោយ

កម្ពុជានិងអាមេរិកបានបញ្ចប់ការចរចាពាណិជ្ជកម្មទៅវិញទៅមករយៈពេលបួនថ្ងៃនៅវ៉ាស៊ីនតោន ដោយមិនទាន់ប្រកាសលទ្ធផលចុងក្រោយ។ កម្ពុជាសង្ឃឹមបញ្ចប់អត្ថបទត្រឹមចុងខែតុលា និងស្នើបន្ថយពន្ធលើទំនិញនាំចេញសំខាន់ៗ។

បញ្ចប់គោរមងារឧកញ៉ាអ៊ឹម សុផាន់ណារិទ្ធ ហៅចែទូចក្រោយរកឃើញនាំចូលទំនិញពីថៃ

ព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែតុលា បានបញ្ចប់គោរមងារឧកញ៉ារបស់អ៊ឹម សុផាន់ណារិទ្ធ ហៅចែទូច តាមសំណើនាយករដ្ឋមន្ត្រី ដោយមិនបញ្ជាក់មូលហេតុ។ ការសម្រេចនេះធ្វើឡើងក្រោយអាជ្ញាធរឆែកឃ្លាំងក្រុមហ៊ុន និងរកឃើញសាច់កកជាច្រើនតោន ដែលមួយចំនួននាំចូលពីថៃ។

សម្តេចហ៊ុន សែន៖«បើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចមុនខ្ញុំបញ្ជាឱ្យចាប់ខ្លួនឬដកតំណែងមន្ត្រីនិងឈ្មួញដែលបន្តលួចនាំចូលទំនិញថៃតែម្តង»

សម្តេច ហ៊ុន សែន ស្នើឱ្យចាត់ការមន្ត្រីនិងឈ្មួញដែលនៅលួចនាំទំនិញថៃចូល។ ការត្រួតពិនិត្យសាច់ក្លាសេ៣៣គំរូមិនឃើញសារធាតុគីមីហាមឃាត់ ប៉ុន្តែរកឃើញបញ្ហាវេចខ្ចប់ អនាម័យ និងសីតុណ្ហភាព ហើយបានផ្អាកចរាចរសាច់ក្នុង៧ទូរកុងទឺន័រ។

មន្ត្រីសាខា (ក.ប.ប)ខេត្ត បានយកចិត្តទុកដាក់ខ្ពស់អំពី សុខមាលភាព ពលរដ្ឋ ភ្ញៀវទេសចរនិងអ្នកវិនិយោគក្នុងខេត្ត ក្នុងការប្រើប្រាស់ចំណីអាហារ

មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុបានចុះអប់រំ និងធ្វើតេស្តបឋមលើម្ហូបអាហារនៅផ្សារឃ្លាំងលើ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់។