រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សេដ្ឋកិច្ច

ព័ត៌មានអាជីវកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមម៉ាង ស៊ីណេតចង់ទាញក្រុមហ៊ុនផលិតម៉ូតូអាគុយឱ្យមកវិនិយោគនៅខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញបំណងទាក់ទាញក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីចិនមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងកិច្ចប្រជុំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ លោកបានថ្លែងថា សុខចិត្តសរសេរលិខិតអញ្ជើញដោយផ្ទាល់ និងបានអញ្ជើញថ្នាក់ដឹកនាំ TAILG មកសិក្សាឱកាសវិនិយោគ បន្ទាប់ពីទស្សនារោងចក្រនៅចិនកាលពីថ្ងៃទី៨ ខែមិថុនា។

ចិនវិនិយោគ៣,២ពាន់លានដុល្លារក្នុងឆមាសទី១ ស្មើ៥៦,២៣%នៃការវិនិយោគនៅកម្ពុជាក្នុងរយៈពេលដូចគ្នា

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកតម្លៃការវិនិយោគចិនដែលរួមចំណែកបង្កើតការងារនៅកម្ពុជា។ តាមរបាយការណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុនចិនបានវិនិយោគប្រមាណ៣,២ពាន់លានដុល្លារ ស្មើ៥៦,២៣ភាគរយនៃការវិនិយោគសរុបក្នុងរយៈពេលដូចគ្នា។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដាក់សំណើ៤ចំណុចក្នុងការបើកផ្លូវសម្រាប់ទាក់ទាញអ្នកវិនិយោគ

តំណាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សំណើ៤ចំណុចពាក់ព័ន្ធនឹងភណ្ឌាគារគយ ថាមពលពន្លឺព្រះអាទិត្យ មន្ទីរពេទ្យសហគមន៍ និងថ្លៃដឹកជញ្ជូនតាមកំពង់ផែ ក្នុងកិច្ចប្រជុំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីជំរុញការទាក់ទាញវិនិយោគ។

ក្រុមការងាររដ្ឋាភិបាល បន្តជំរុញនិងដោះស្រាយ អគារជាប់គាំង និងគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ

នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិនិត្យវឌ្ឍនភាពគម្រោង និងចុះពិនិត្យគម្រោង៦។ តាមរបាយការណ៍កិច្ចប្រជុំ ចាប់ពីឆ្នាំ២០២៤ ដល់ឆមាសទី១ ឆ្នាំ២០២៥ គម្រោងចំនួន៣៣១ទទួលបានការលើកទឹកចិត្តពិសេស ក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំង១៥៣គម្រោង។

អគារជាប់គាំង និងគម្រោងវិនិយោគជាប់គាំង ត្រូវបានក្រុមការងារពិសេសរបស់រដ្ឋាភិបាល បន្តសកម្មភាពដោះស្រាយ

ក្រុមការងារពិសេសរបស់រដ្ឋាភិបាលបន្តសម្របសម្រួលការដោះស្រាយអគារ និងគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ។ តាមមន្ត្រីក្រុមការងារ មានអគារជាប់គាំង៥២៧ ហើយអគារ១០៣បានទទួលការលើកទឹកចិត្តពិសេស ដើម្បីចាប់ផ្តើមការសាងសង់ឡើងវិញ។ កម្មវិធីពិសេសគាំទ្រគម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចក្នុងខេត្ត។

ខេត្តព្រះសីហនុ ពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា

អត្ថបទលើកឡើងពីសក្តានុពលទេសចរណ៍ និងការវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមមានកំពង់ផែទឹកជ្រៅ។ អត្ថបទក៏រំលឹកពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការទាក់ទាញវិនិយោគ និងការបង្កើតការងារ។

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំណែនាំពីតួនាទីនិងភារកិច្ចរបស់អនុគណៈកម្មការ ក្នុងការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ

រដ្ឋបាលខេត្តព្រះសីហនុបានណែនាំតួនាទីអនុគណៈកម្មការផ្ដល់ និងទទួលពាក្យប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារឆ្នាំ២០២៥។ ការចែកពាក្យប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា និងការទទួលពាក្យពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ។

ការនាំចេញកសិផលរបស់កម្ពុជារកចំណូលបានជិត៣ពាន់លានដុល្លារនៅឆមាសទី១

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចេញកសិផលប្រមាណ៧,៨លានតោនទៅកាន់៧៨ប្រទេស ដោយទទួលចំណូលប្រមាណ២ ៨៧២លានដុល្លារអាមេរិក។ បរិមាណនាំចេញកើនឡើង២៧,៦៦ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ឆមាសទី១! កម្ពុជារកចំណូលបានជិត ៣ពាន់លានដុល្លារ ពីការនាំចេញកសិផល

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចេញកសិផលប្រមាណ ៧,៨លានតោន ទៅកាន់៧៨ប្រទេស និងទទួលបានចំណូលប្រមាណ ២ ៨៧២លានដុល្លារអាមេរិក។ បរិមាណនាំចេញកើនឡើង ២៧,៦៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។