跳至正文
西哈努克省电视台 · 官方网站
登录

全部新闻

浏览电视台已发布新闻,或选择栏目查看相关报道。

កម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗប្រកៀកស្មាគ្នាជំរុញកំណើនទេសចរចិននិងការតភ្ជាប់ផ្លូវអាកាសបន្ថែម

ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗជាច្រើន បានឯកភាពប្រកៀកស្មាគ្នាក្នុងការជំរុញកំណើនទេសចរចិន និងសម្របសម្រួលការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ការឯកភាពគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប

កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តហក់ឡើង!រដ្ឋមន្រ្តីបញ្ជាឱ្យត្រៀមឆ្លើយតបគ្រោះទឹកជំនន់

រដ្ឋមន្រ្តីធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យមន្រ្តីជំនាញត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះទឹកជំនន់ ខណៈកម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តហក់ឡើងខ្លាំង គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ។ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បញ្ជាដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ក្នុងឱកាសចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ

ស្ថាប័នជំនាញឱ្យពលរដ្ឋនៅតាមដងស្ទឹងសែនបង្កើនការប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់

កម្ពុជាកំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលនាំឱ្យកម្ពស់ទឹកនៅស្ថានីយស្ទឹងសែន ខេត្តកំពង់ធំ និងស្ថានីយស្ទឹងស្រែង-ក្រឡាញ់ ខេត្តសៀមរាបបន្តហក់ឡើងលើសកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន។ ជុំវិញនឹងបង្ហាញនេះ ក្រសួងធនធានទឹក ណែនាំឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងស្ទឹងស្រែង ព្រមទាំងតំបន់ក្បែរនោះបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់។បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញានេះ កម្ពស់ទឹកនៅស្ថានីយស

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញធ្វើពិធីបួងសួងចម្រើនសេចក្តីសុខ នៅប្រាសាទអង្គរវត្ត

(សៀមរាប)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជានៅប្រាសាទអង្គរវត្ត (អង្គរតូច) ដែលត្រូវបានគេហៅថា ជាដួងព្រលឹងនៃជាតិកម្ពុជា។ក្នុងពិធីនេះ មានការចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមន្ត្រីរាជការជាច្រើន។ពិធីបួងសួងចម្រើនសេចក្តីសុខ ត្រូវបាន