កិច្ចព្រមព្រៀង GBC នៅម៉ាឡេស៊ី បង្ហាញលទ្ធផលព្រមព្រៀងគ្នារវាងកម្ពុជា-ថៃ ចំនួន១៣ចំណុច
(ម៉ាឡេស៊ី)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយបង្ហាញលទ្ធផលព្រមព្រៀង១៣ចំណុចដូចខាងក្រោម៖អនុស្សរណៈកិច្ចព្រមព្រៀងប្រជុំគណៈកម្មាធិការព្រំដែន សហប្រតិបត្តិការទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃ!ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖១. ភាគីទាំងពីរឯកភាពលើការឈប









