Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តកែបបាននាំយកអំណោយជាស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹកនៅកោះកុង

KPS99TVHistorical original · translation unavailable

សកម្មភាពមនុស្សធម៌រួមមានស្បៀងអាហារ សម្ភារៈប្រើប្រាស់ ថវិការទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ និងជាការរួមចំណែករបស់ថ្នាក់ដឹកនាំខេត្តកែប មន្ត្រីរាជការ រួមជាមួយរាជរដ្ឋាភិបាល ពិសេសជួយដល់រដ្ឋបាលខេត្តកោះកុង ក្នុងស្មារតីខ្មែរតែមួយដើម្បីជួយសម្រាលបញ្ហាជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ និងផ្តល់កម្លាំងចិត្តដល់ជនភៀសសឹកអោយមានភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងើបឈរតតាំងជាមួយពួកសៀមឈ្លានពាន។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបក្នុងឱកាសនាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងខេត្តកោះកុង ការជួយគ្នាទៅវិញទៅមក និងសាមគ្គីភាពជាតិគឺជាគន្លឹះដ៏សំខាន់ក្នុងការឆ្លងកាត់គ្រាលំបាក ការលំបាកនេះហើយធ្វើអោយយើងកាន់តែរឹងមាំ និងខ្លាំងក្លាយូរអង្វែងបន្ថែមទៀត ខ្មែររួមសាមគ្គីគ្នាខ្មែរទទួលបានជ័យជំនះ។

ក្នុងឱកាសនោះដោយមានការចូលរួមពីឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងលោកជំទាវ និងមន្ត្រីរាជការខេត្តកែប ហើយក្នុងឱកាសនោះដោយមានការទទួលស្វាគមន៍ពី លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តកែប និងមន្ត្រីរាជការបាននាំយកនៅស្បៀងអាហារ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនដល់បងប្អូនវីរកងទ័ព និងជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តកោះកុងហើយពួកគាត់ត្រូវការជំនួយជាចាំបាច់៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…