Skip to main content
Preah Sihanouk Provincial Television
Log in

ក្តីសង្ឃឹមរបស់កូនៗវីរយុទ្ធជនពលី ទទួលបានអាហារូបករណ៍ ១០០% រហូតចប់ថ្នាក់ទី១២ ពីសាលារៀនសុវណ្ណភូមិ

KPS99TVHistorical original · translation unavailable

អាហារូបករណ៍ ១០០% រហូតដល់ចប់ថ្នាក់ទី១២ ត្រូវបានប្រគល់ជូនដល់ កុមារា យ៉េន រ៉ាយុទ្ធ និងកុមារី យ៉េន សុផារី ដើម្បីបន្តការសិក្សាទាំងកម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីភាសាអង់គ្លេស នៅសាលារៀនសុវណ្ណភូមិ ទីតាំងប៉ោយប៉ែតទី២។

នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានប្រគល់ជូនអាហារូបករណ៍ដល់កូនៗរបស់វីរយុទ្ធជន យ៉េន ថា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងអប់រំ បានមានប្រសាសន៍កោតសរសើរចំពោះវីរភាពដ៏ក្លាហានរបស់វីរយុទ្ធជន យ៉េន ថា ដែលបានលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហានថៃ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមគ្រួសារវីរយុទ្ធជន ជាពិសេសកូនៗទាំងពីរ ឱ្យខិតខំសិក្សារៀនសូត្របន្ថែម ដើម្បីក្លាយជាធនធានមនុស្សសំខាន់របស់ជាតិនាពេលអនាគត។

ឯកឧត្តមបានបន្ថែមថា សាលារៀនសុវណ្ណភូមិ ប្រៀបដូចជាផ្ទះទី២ និងជាទីកន្លែងដុះខាត់កែខៃកូនៗ ឱ្យក្លាយជាអ្នកមានចំណេះដឹង មានសមត្ថភាព និងជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត។

សូមក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលបានពលីជីវិត ធ្វើការទំនាក់ទំនងមកកាន់សាលារៀនសុវណ្ណភូមិ តាមរយៈលេខទូរស័ព្ទ 015 838 902៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…