Skip to main content
Preah Sihanouk Provincial Television
Log in

អាម៉េរិក ប្រកាសផ្អាកដំណើរការទិដ្ឋាការសម្រាប់ប្រទេសចំនួន ៧៥ រួមទាំងកម្ពុជាផងដែរ

KPS99TVHistorical original · translation unavailable

សហរដ្ឋអាម៉េរិក ប្រកាសផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ប្រទេសចំនួន៧៥ រួមទាំងកម្ពុជាផងដែរ។ ការផ្អាកនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២១ ខែមករាតទៅ ខណៈការបើកដំណើរការវិញ ត្រូវរងចាំរហូតដល់នាយកដ្ឋានធ្វើការវាយតម្លៃឡើងវិញ។

បញ្ជីឈ្មោះប្រទេសទាំង ៧៥ រួមមាន៖ អាហ្វហ្គានីស្ថាន អាល់បានី អាល់ហ្សេរី អង់ទីហ្គា និងបាប៊ូដា អាមេនី អាស៊ែបៃហ្សង់ បាហាម៉ាស បង់ក្លាដែស បាបាដូស បេឡារុស បេលីស ប៊ូតាន បូស្នៀ ប្រេស៊ីល ភូមា កម្ពុជា កាមេរូន កាប់វើដ កូឡុំប៊ី កូតឌីវ័រ គុយបា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដូមីនីកា អេហ្ស៊ីប អេរីទ្រា អេត្យូពី ហ្វីជី ហ្គាំប៊ី ហ្សកហ្ស៊ី ហ្គាណា ហ្គ្រេណាដា ហ្គាតេម៉ាឡា ហ្គីណេ ហៃទី អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្សាម៉ាអ៊ីក ហ្ស៊កដានី កាហ្សាក់ស្ថាន កូសូវ៉ូ គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ឡាវ លីបង់ លីបេរីយ៉ា លីប៊ី ម៉ាសេដូណា ម៉ុលដាវី ម៉ុងហ្គោលី ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក នេប៉ាល់ នីការ៉ាហ្គា នីហ្សេរីយ៉ា ប៉ាគីស្ថាន សាធារណរដ្ឋកុងហ្គោ រុស្ស៊ី រវ៉ាន់ដា សាំងគីត និងណេវីស សាំងលូស៊ី សាំងវីនសិន និងហ្គ្រេណាឌីន សេណេហ្គាល់ សៀរ៉ាឡេអូន សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ូដង់ ស៊ីរី តង់ហ្សានី ថៃ តូហ្គោ ទុយនីស៊ី អ៊ូហ្គង់ដា អ៊ុយរូហ្គាយ អ៊ូសបេគីស្ថាន និងយេម៉ែន។

ហេតុផលដែលអាម៉េរិក ប្រកាសផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍ចំនួន៧៥ប្រទេសនេះ គឺដោយសារត្រូវពិនិត្យឡើងវិញអំពីនីតិវិធីនៃការផ្តល់ទិដ្ឋាការ ពិសេសគឺផ្តោតទៅលើអ្នកមានបំណងចូលទៅធ្វើជាបន្ទុករបស់អាម៉េរិក៕ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…