Skip to main content
Preah Sihanouk Provincial Television
Log in

តម្លៃម៉ាស៊ូតកើនដល់១លីត្រ៨២០០រៀលតែសាំងធម្មតានៅត្រឹម៥៥០០រៀលដដែល

KPS99TVHistorical original · translation unavailable

ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីតម្លៃប្រេងសាំងឥន្ធនៈត្រូវលក់រាយនៅទូទាំងប្រទេសពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ រហូតមានការជូនដំណឹងថ្មី។ ក្នុងនោះ សាំងធម្មតា ត្រូវកំណត់ឱ្យលក់ក្នុងតម្លៃ ៥៥០០រៀល/លីត្រ និងម៉ាស៊ូត ៨២០០រៀល/លីត្រ។ តម្លៃនេះ បើប្រៀបធៀបកាលពី៣ថ្ងៃមុន តម្លៃសាំងធម្មតានៅថេរដដែល ចំណែក ម៉ាស៊ូតកើនឡើង១០០រៀល។

ទោះបីជាយ៉ាងណា តម្លៃនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បាន៖ ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ, ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល, ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ, ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង១០% សម្រាប់ប្រេងម៉ាស៊ូត៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…