Skip to main content
Preah Sihanouk Provincial Television
Log in

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីសង្ក្រាន្តក្រោមព្រះអធិបតីភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី អមដោយការប្រគល់អំណោយដល់វីរៈកងទ័ពជួរមុខ

KPS99TVHistorical original · translation unavailable

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ប្រារព្ធពិធីសង្ក្រាន្ត ទទួលទេវតាឆ្នាំថ្មី យ៉ាងអធិកអធម ក្រោមព្រះអធិបតីភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានអំណោយឧបត្ថម្ភ ដល់វីរៈកងទ័ពជួរមុខ នៃយោធភូមិភាគទី១ តាមរយៈ ឧត្តមសេនីយ៍ត្រី ម៉ុក សោភារិទ្ធ និង ឧត្តមសេនីយ៍ទោ ដាំ រ៉ា ដែលកំពុងបំពេញភារកិច្ចការពារព្រំដែនកម្ពុជា–ថៃ (មុំ៣)។

ជំនួយដែលបានផ្តល់ជូន រួមមាន ថ្នាំពេទ្យ និងសម្ភារៈសង្គ្រោះបឋម តម្លៃប្រមាណ ៤,២៣២ ដុល្លារ គ្រឿងឧបភោគបរិភោគ តម្លៃ ១,៩៦០ ដុល្លារ និងថវិកាសរុប ១,០៧២.៥០ ដុល្លារ ដែលសរុបជាទឹកប្រាក់ប្រមាណ ៧,២៦៤.៥០ ដុល្លារអាមេរិក ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់កងកម្លាំងនៅជួរមុខ។ ជាមួយគ្នានេះ ព្រះអង្គក៏បានប្រទានពរជ័យ ជូនកងកម្លាំងទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងរឹងមាំ និងជោគជ័យក្នុងការបំពេញភារកិច្ចការពារជាតិជានិច្ច។ កម្មវិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម ងួន ស្តេចភក្ដី ព្រមទាំងថ្នាក់ដឹកនាំ លោកជំទាវ ឧកញ៉ា ក្រុមគ្រូពេទ្យ សាស្ត្រាចារ្យ និងសមណនិស្សិត-និស្សិតជាច្រើនរូបផងដែរ។ ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…