ប៉ែន បូណា៖ ថៃកំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងផ្លូវការ និងក្រៅផ្លូវការ ដើម្បីបំភ្លៃការពិត
អ្នកនាំពាក្យរាជរដ្ឋាភិបាល ប៉ែន បូណា ថា ថៃប្រើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ និងគណនីក្លែងក្លាយសរសេរខ្មែរ ដើម្បីបំភ្លៃការពិតនិងបំបាក់ស្មារតីកងទ័ពនិងប្រជាពលរដ្ឋកម្ពុជា។
ខ្លឹមសារប្រភព
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ថៃក្រៅពីសង្គ្រាមប្រដាប់អាវុធក្នុងការឈ្លានពានកម្ពុជា ថៃក៏កំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងផ្លូវការ និងក្រៅផ្លូវការផងដែរ ដើម្បីបំភ្លៃការពិត បំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព និងប្រជាពលរដ្ឋកម្ពុជា។ ក្នុងសង្គ្រាមចិត្តសាស្រ្តនោះ ថៃបានបង្កើតគណនីក្លែងក្លាយជាច្រើន ដោយដាក់ឈ្មោះខ្មែរ និងសរសេរអក្សរខ្មែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្មែរនឹងមិនបានធ្លាក់ចូលក្នុងអន្ទាក់របស់ថៃឡើយ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16413",
"languageVersionId": "13789",
"visibilityVersion": "2",
"versionToken": "a1.dDa00hFf2BOqh1pE25nFblc85hO0D0CRXekZbCFSBqA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
