រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ពលរដ្ឋខ្មែររាប់ពាន់នាក់លើកបដា«កម្ពុជាត្រូវការសន្តិភាព»បង្ហាញពិភពលោកក្រោយថៃឈ្លានពានទឹកដី

ព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្សរាប់ពាន់នាក់ដើរជើងទទេដើម្បីសន្តិភាពនៅសៀមរាប ថ្ងៃទី២៤ ខែធ្នូ ដោយលើកបដាសន្តិភាពនិងការរៀនសូត្រ អមដោយទង់ជាតិនិងទង់សាសនា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

«កម្ពុជាត្រូវការសន្តិភាព-Cambodia Needs Peace» «មនុស្សជាតិត្រូវការសន្តិភាព» និង«ខ្ញុំចង់រៀន» ជាពាក្យនៅលើបដាដែលប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់លើកឡើងបង្ហាញទៅកាន់ពិភពលោក ក្រោយពីយោធាថៃបានបើកការឈ្លានពានទឹកដីកម្ពុជាទាំងកម្រោល។ ក្នុងព្រឹត្តិការណ៍ «ការដើរដោយជើងទទេដើម្បីសន្តិភាព» នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥  អ្នកចូលរួមរាប់ពាន់នាក់ មានទាំងព្រះសង្ឃ ពុទ្ធបរិសក្មេងចាស់ប្រុសស្រី និងសិស្សានុសិស្ស បាននាំគ្នាលើកបដា «កម្ពុជាត្រូវការសន្តិភាព-Cambodia Needs Peace» «មនុស្សជាតិត្រូវការសន្តិភាព» និង «ខ្ញុំចង់រៀន» អមជាមួយទង់ជាតិកម្ពុជា និងទង់សាសនា ដើម្បីបង្ហាញទៅកាន់ពិភពលោកថា «កម្ពុជាស្រឡាញ់សន្តិភាព» និង«ស្អប់ខ្ពើមសង្គ្រាម»។  ម៉្យាងទៀត កម្ពុជាចង់បញ្ជូនសារដ៏ខ្លាំងក្លាតាមរយៈព្រឹត្តិការណ៍ដើរដោយជើងទទេរាប់គីឡូម៉ែត្រនេះទៅកាន់សហគមន៍អន្តរជាតិ និងភ្ញៀវទេសចរបរទេសឱ្យបានជ្រាបច្បាស់ថា៖ «ប្រជាពលរដ្ឋកម្ពុជាត្រូវការសន្តិភាព» ហើយកុមារត្រូវការការរៀនសូត្រ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16066",
  "languageVersionId": "13182",
  "visibilityVersion": "2",
  "versionToken": "a1.NZpdr6hXnS38S_n70PZAbaanJLjQ5Kk-qod5zChqSDc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។