រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស្ថានទូតម៉ាឡេស៊ីប្រាប់ពលរដ្ឋខ្លួនឱ្យចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅព្រំដែនកម្ពុជាខណៈថៃបាញ់ប្រហារកាន់តែខ្លាំង

តាម Bernama ថ្ងៃទី២៦ ខែធ្នូ ស្ថានទូតម៉ាឡេស៊ីណែនាំពលរដ្ឋក្នុងកម្ពុជាឱ្យចៀសវាងដំណើរមិនចាំបាច់ទៅខេត្តព្រំដែន៦ តាមដានប្រភពព័ត៌មានទុកចិត្តបាន និងអនុវត្តតាមការណែនាំមូលដ្ឋាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្ថានទូតម៉ាឡេស៊ីនៅទីក្រុងភ្នំពេញ បានសារព្រមានដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅខេត្តព្រំដែនកម្ពុជានៅជាប់ប្រទេសថៃ ខណៈថៃបង្កើនការវាយប្រហារលើកម្ពុជាកាន់ខ្លាំង។ សម្រាប់ខេត្តដែលស្ថានទូតម៉ាឡេស៊ីដាក់ក្នុងសេចក្តីណែនាំចៀសវាងការធ្វើដំណើរទៅនោះមានដូចជា៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង កោះកុង និងខេត្តពោធិ៍សាត់ ដែលជាតំបន់សមរភូមិផ្ទុះការវាយប្រហារខ្លាំងពីយោធាសៀម។ តាមការផ្សាយរបស់ The Star កាលពីថ្ងៃសុក្រ, ស្ថានទូតបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរលើទំព័រ Facebook ថា៖ «ប្រជាពលរដ្ឋម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជា ត្រូវបានណែនាំឱ្យតាមដានព័ត៌មានតាមរយៈប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបាន និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងការជូនដំណឹងនានា ដែលចេញដោយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នរដ្ឋាភិបាល»។ គួររំលឹកថា ប្រទេសថៃបានបើកការឈ្លានពានកម្ពុជាជាលើកទី២ កាលពីថ្ងៃទី០៧ ខែធ្នូ ខណៈបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានថៃហែកចោលដោយគ្មានការញញើតអីបន្តិចសោះ។ សកម្មភាពឈ្លានពានរបស់យោធាថៃ បណ្តាលឱ្យពលរដ្ឋកម្ពុជាជាង៣០នាក់ស្លាប់និងរាប់សែននាក់រត់ភៀសខ្លួន៕ ដោយ៖ ង៉ែត ពិសាន្ត

ប្រភពដែលភ្ជាប់

កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16058",
  "languageVersionId": "13158",
  "visibilityVersion": "2",
  "versionToken": "a1.fcDj01Q7IoBfckm7RP8htBTW1TIw0rQmHTPgd4GRhKw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។