រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម គាំទ្របទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ

លោកស្រីផាម ធូហាងបានស្វាគមន៍សេចក្តីថ្លែងការណ៍រួមGBCរបស់កម្ពុជានិងថៃនាថ្ងៃទី២៧ ខែធ្នូ។ វៀតណាមជឿជាក់ថាភាគីទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀង និងបន្តចរចាដោះស្រាយវិវាទដោយសន្តិវិធី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាង (Pham Thu Hang) ឱ្យដឹងថា វៀតណាមសូមស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយបានឯកភាពគ្នាលើបទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែននៃប្រទេសទាំងពីរ។ រដ្ឋាភិបាលវៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដោយបន្តការចរចាដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងក្នុងតំបន់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16045",
  "languageVersionId": "13119",
  "visibilityVersion": "2",
  "versionToken": "a1.skQz5OOPikThRaSDGxGhKwCsJJ90Th8s1W9md0f4-40"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។