រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ពលរដ្ឋខ្មែររាប់រយនាក់នៅប្រទេសបារាំងនាំគ្នាធ្វើបាតុកម្មតវ៉ានិងថ្កោលទោសទង្វើឈ្លានពានរបស់សៀមមកលើកម្ពុជា

ពលរដ្ឋខ្មែររាប់រយនាក់នៅបារាំងជួបជុំកាលពីថ្ងៃអាទិត្យ តវ៉ានិងថ្កោលទោសការឈ្លានពានរបស់ថៃ ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធ និងការពារសិទ្ធិ សន្តិភាព និងយុត្តិធម៌សម្រាប់កម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រោះតែការឈឺចាប់ចំពោះទង្វើរំលោភបំពានដោយគិតទុកជាមុន និងជាប្រព័ន្ធមកលើទឹកដី ព្រមទាំងប្រជាជាតិរបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋខ្មែររាប់រយនាក់រស់នៅប្រទេសបារាំង បានជួបជុំគ្នាធ្វើបាតុកម្មតវ៉ា និងថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះពលរដ្ឋដែលចូលរួម បាននាំគ្នាអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធឱ្យរដ្ឋាភិបាលសៀមឱ្យបញ្ឈប់ការចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជា និងយកចិត្តទុកដាក់ការពារសិទ្ធិ សន្តិភាព និងយុត្តិធម៌សម្រាប់កម្ពុជា។ ជាការកត់សម្គាល៖ ចលនានៃការធ្វើបាតុកម្មតវ៉ាទាមទាររបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗបានផ្ទុះឡើង បន្ទាប់ពីយោធាសៀមបានបើកការវាយប្រហារជាបន្តបន្ទាប់មកលើទឹកដីខ្មែរដោយគិតទុកជាមុន និងជាប្រព័ន្ធ។ ក្នុងចលនានោះ គេឃើញមានពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង កាណាដា កូរ៉ខាងត្បូង និងជប៉ុន ជាដើម បានលើកបដាតវ៉ា និងថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ប្រទេសសៀមមកលើដែនអធិបតេយ្យកម្ពុជា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15758",
  "languageVersionId": "12558",
  "visibilityVersion": "2",
  "versionToken": "a1.ChnJezVnPqfQPQQGf7bfO2FjrEdXqwI8CZMPK_Mu1lA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។