កសិករពោធិ៍សាត់ទទួលបានទីផ្សារច្បាស់លាស់ ក្រោយសហគមន៍ម្ទេសដំណាក់ត្រយឹង ចុះកិច្ចសន្យាជាង ៣ លានដុល្លារ
សហគមន៍ម្ទេសដំណាក់ត្រយឹងនិងកសិដ្ឋានគីរីទេសចុះកិច្ចសន្យាជាង៣លានដុល្លារ ផលិតនិងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់ ដោយភ្ជាប់ទីផ្សារមុនផលិតកម្ម។
ខ្លឹមសារប្រភព
តាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា សូមអបអរសាទរចំពោះការចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង ៣ លានដុល្លារ ដែលបានធ្វើឡើងរវាង សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ និងកសិដ្ឋានគីរីទេស សម្រាប់ការផលិត និងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់។
លោកបានបន្ថែមថា ការតភ្ជាប់ទីផ្សារទុកជាមុន គឺជាចំណុចពិសេសមួយនៃសហគមន៍កសិកម្មទំនើប ដែលផ្តល់នូវភាពច្បាស់លាស់ក្នុងការធ្វើផលិតកម្មរបស់សមាជិក ក៏ដូចជាជួយកាត់បន្ថយហានិភ័យទីផ្សារបានយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង មានសមាជិកចំនួន ១៦៥ គ្រួសារ កំពុងធ្វើផលិតកម្មម្ទេសលើផ្ទៃដី ១២០ ហិកតា បន្លែស្លឹកក្នុងផ្ទះសំណាញ់ចំនួន ១០០ ខ្នង និងមាន់ស្រែចំនួន ១៤០ ទ្រុងផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15466",
"languageVersionId": "11948",
"visibilityVersion": "2",
"versionToken": "a1.YulxwDCMLEbpS0XWqQGn1P9gfm8ZvmHMyYVx2USMfnw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
