រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

«កោះមួយ» នៅខេត្តព្រះសីហនុ បានក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

អនុក្រឹត្យលេខ២១៨ ចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ប្ដូរ«កោះមួយ» ទំហំ១,១ហិកតា ពីទ្រព្យសាធារណៈរបស់រដ្ឋទៅឯកជនរបស់រដ្ឋ សម្រាប់អេកូទេសចរណ៍និងរីស៊ត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

«កោះមួយ» បានធ្វើអនុប្បយោគប្ដូរចំណាត់ថ្នាក់ទីតាំង ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត នេះបើយោងតាមអនុក្រឹត្យលេខ ២១៨អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ «កោះមួយ» មានទំហំ១,១ហិកតា ដែលស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ គួរបញ្ជាក់ដែរថា យោងតាមរបាយករណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅ បានឱ្យដឹងថា ក្រុមហ៊ុន G.T.V.C IMPORT EXPORT Co.,Ltd. មានគម្រោងដាក់ទុនវិនិយោគទឹកប្រាក់ប្រមាណ៧,៧លានដុល្លារអាម៉េរិក ដើម្បីធ្វើការអភិវឌ្ឍជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត នៅលើទីតាំង «កោះមួយ» ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15215",
  "languageVersionId": "11407",
  "visibilityVersion": "2",
  "versionToken": "a1.eFE0DRnXUhsmo7g3Q1KEKP7CZkMVjFIzJxDY63cOfP8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។