អភិបាលខេត្តព្រះសីហនុ បង្ហាញអារម្មណ៍អាណិតអាសូរដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិព្យាបាល
លោក ម៉ាង ស៊ីណេត ជួបអ្នកកំពុងព្យាបាលនៅមជ្ឈមណ្ឌលកែវផុស នារសៀលថ្ងៃទី២១ កុម្ភៈ ដោយលើកឡើងពីផលប៉ះពាល់គ្រឿងញៀនលើបុគ្គល ទំនាក់ទំនងនិងសង្គម។
ខ្លឹមសារប្រភព
(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍អាណិតអាសូរចំពោះអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិព្យាបាល បន្ទាប់ពីបានឃើញពួកគេស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ ដែលកំពុងត្រូវបានអប់រំកែប្រែឱ្យចៀសផុតពីអំពើខុសច្បាប់។
ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍កែវផុស ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែកុម្ភៈ។
ឯកឧត្តម ម៉ាង ស៊ីណេត បានផ្តល់ដំបូន្មានថា ការប្រើប្រាស់គ្រឿងញៀនមានគុណវិបត្តិធ្ងន់ធ្ងរជាច្រើន ដែលវាប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្ត បំផ្លាញទំនាក់ទំនង បង្កើតបញ្ហាសង្គម និងសេដ្ឋកិច្ច។ អភិបាលខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍រំជើបរំជួលដូច្នេះថា «ខ្ញុំសប្បាយរីករាយនឹងជួបបងប្អូន តែខ្ញុំមិនចង់ជួបបងប្អូននៅទីនេះ (មណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន)»។
ទន្ទឹមគ្នានេះ អភិបាលខេត្តព្រះសីហនុ ក៏បានសង្កត់ធ្ងន់ៗអំពីដំណើរជីវិតរបស់មនុស្សម្នាក់ៗ ដែលមិនគួរលះបង់ពេលវេលានៅទីនេះ ដោយសារបញ្ហាការប្រើប្រាស់គ្រឿងញៀនបង្កើតបញ្ហាសេដ្ឋកិច្ច បង្កើនអត្រាឧក្រិដ្ឋកម្ម និងដាក់បន្ទុកលើសង្គម។
សរុបមក គ្រឿងញៀនអាចបំផ្លាញសរីរាង្គសំខាន់ៗរបស់មនុស្សដូចជាខួរក្បាល បេះដូង និងសួត ហើយវាអាចប៉ះពាល់ដល់ឥរិយាបថ និងការសម្រេចចិត្ត។ ដូច្នេះការជ្រើសរើសជីវិតដែលគ្មានគ្រឿងញៀន នឹងនាំទៅរកអនាគតដែលមានសុវត្ថិភាព សប្បាយរីករាយ និងជោគជ័យក្នុងជីវិតនាពេលអនាគត៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14907",
"languageVersionId": "10550",
"visibilityVersion": "2",
"versionToken": "a1.LEg8ba3DZ25WLuA2F3D0xRhJqW8zJZVGLM2mXL69S2A"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
