ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តព្រះសីហនុ និងព្រះវិហារសួរសុខទុក្ខពលរដ្ឋនៅវត្តបាក់កាំ

លោក ម៉ាង ស៊ីណេត និងលោក គីម រិទ្ធី បានចុះមណ្ឌលសុវត្ថិភាពវត្តបាក់កាំ នៅថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីស្វែងយល់ពីជីវភាពពលរដ្ឋជាង៨០០គ្រួសារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្តទាំងពីរ ក៏បានចុះពិនិត្យស្ថានភាពការរស់នៅ សមិទ្ធផលសួនបន្លែ និងការចិញ្ចឹមសត្វទាយកពង ដែលកើតចេញពីការដាំដុះ និងចិញ្ចឹមផ្ទាល់របស់បងប្អូនជនភៀសសឹកជាង ៨០០គ្រួសារ។ នេះជាការចូលរួមចំណែករបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខនៅតាមបណ្តោយព្រំដែន។ កាលពីថ្ងៃទី៣១មករា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអះអាងក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំនេះថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ សម្រាប់ដោះស្រាយ គឺសម្រាប់ជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ,ជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត៕ អត្ថបទ៖ ចិន្តា ទីទិ រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14886",
  "languageVersionId": "10487",
  "visibilityVersion": "2",
  "versionToken": "a1.RJIIXSlnwwT2gFeBlhZZ5tgnWGdzEDQdVkxUw1uOkJM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។