ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលចាប់យុវជន១៩ឆ្នាំ សង្ស័យកាប់ម្ដាយរងរបួស

ករណីថ្ងៃទី២៨ កុម្ភៈ បណ្ដាលឱ្យម្ដាយរងរបួសដៃឆ្វេង ហើយជនសង្ស័យនិងកាំបិតត្រូវបានបញ្ជូនទៅការិយាល័យជំនាញនគរបាល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យុវជនវ័យ១៩ឆ្នាំម្នាក់ខឹងម្ដាយជេរស្ដី និងប្រើប្រាស់គ្រឿងញៀន បានទាញកាំបិតខ្វែវកាប់ទៅលើម្ដាយបង្កើតខ្លួនឯងបណ្ដាលឱ្យរងរបួសដៃឆ្វេងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ខ្លួន។ ករណីនេះ កើតឡើងនៅភូមិដំណាក់កោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅរ៍ម្សិលមិញ។ ក្រោយឃាត់ខ្លួនបាន យុវជនខាងលើ បានសារភាពថា មូលហេតុដែលបណ្ដាលឱ្យគេហ៊ានលើកកាំបិតកាប់ម្ដាយខ្លួនឯងនេះ ដោយសារខឹងម្ដាយជេរស្ដី និងក្រោមឥទ្ធិពលគ្រឿងញៀន។ ម្ដាយបង្កើតជនល្មើសឈ្មោះ មាស ស្រីយ៉ា អាយុ៤១ឆ្នាំ បានរងរបួសលើម្រាមដៃឆ្វេង ដោយសារកូនកាប់នឹងកាំបិតខ្វែវ ខណៈនគរបាលបានសម្រេចបញ្ជូនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងកាំបិតខ្វែវដងដែក១ ដើមទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14809",
  "languageVersionId": "10256",
  "visibilityVersion": "2",
  "versionToken": "a1.vULPXTPBhqaAdOwieTwVXwAboT-d0dW5huwje7EfmFU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។