ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ត្រៀមនីតិវិធីរុះរើក្រោយដោះស្រាយជាមួយអ្នករស់នៅ

ក្រុមការងារសំណង់ចាស់ទ្រុឌទ្រោមបានពិនិត្យអគារអតីតសាលា និងសំណង់ជិតខាង២ទីតាំង ដើម្បីត្រៀមនីតិវិធីរុះរើ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម ដឹកនាំដោយ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម នៃក្រសួង បន្ទាប់ពីបានអនុវត្តនីតិវិធីជាបន្តបន្ទាប់ និងបានបញ្ចប់ការដោះស្រាយជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលជាអគារមានហានិភ័យ និងស្ថិតក្នុងសភាពគ្រោះថ្នាក់មួយ នៅរាជធានីភ្នំពេញ។ ក្រោយបញ្ចប់ដំណើរការដោះស្រាយនេះ ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីចាប់ផ្តើមរៀបចំអនុវត្តនីតិវិធីក្នុងការរុះរើអគារនោះ។ ជាមួយគ្នានេះ លោកជំទាវ សេរី សូរិយា ក៏បានអញ្ជើញដឹកនាំសម្របសម្រួលជាមួយក្រុមហ៊ុនពិគ្រោះបច្ចេកទេស ចុះពិនិត្យទីតាំងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ និងសំណង់ជិតខាងចំនួន២ទីតាំង ដើម្បីរៀបចំអនុវត្តនីតិវិធីរុះរើ។ សកម្មភាពនេះ មានការចូលរួមពីលោកជំទាវ ភឹម រុនស៊ីណារតន៍ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ ព្រមទាំង លោក យ៉ា សាដេត ទីប្រឹក្សាក្រសួង លោកអភិបាលរងខណ្ឌដូនពេញ ក្រុមការងារធនាគារ Maybank ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14668",
  "languageVersionId": "9833",
  "visibilityVersion": "2",
  "versionToken": "a1.3xemVMILqulz245SRjlLA9i7gOiAHHkR-1o6hq0QvUA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។