ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អគ្គិសនីកម្ពុជាណែនាំបុគ្គលិកឱ្យសន្សំសំចៃ និងកំណត់ម៉ាស៊ីនត្រជាក់ចាប់ពី២៤អង្សាឡើងទៅ

សេចក្ដីណែនាំដល់អង្គភាពរបស់អគ្គិសនីកម្ពុជា លើកឡើងពីការបិទភ្លើង និងម៉ាស៊ីនត្រជាក់ពេលគ្មានអ្នកនៅ ការរួមរថយន្ត និងការប្រជុំតាមអនឡាញបើអាចធ្វើបាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខណៈពេលមានវិបត្តិប្រេងដែលនៅតែឡើងថ្លៃ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា សូមជម្រាបជូនដល់ថ្នាក់ដឹកនាំ និងនិយោជិតកម្មករ គ្រប់នាយកដ្ឋាន-ការិយាល័យ-អង្គភាព-សាខាអគ្គិសនី និងអគ្គិសនីខេត្តទាំងអស់ នៃអគ្គិសនីកម្ពុជាឲ្យបានជ្រាបថា ដើម្បីសន្សំសំចៃថាមពលអគ្គិសនី និងប្រេង ជាពិសេសក្នុងអំឡុងពេលមានវិបត្តិប្រេងឡើងថ្លៃ និងពិបាករក ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្របពេលរដូវក្តៅ អគ្គិសនីកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖ 1. កុំបើកភ្លើង      និងម៉ាស៊ីនត្រជាក់ចោលនៅក្នុងការិយាល័យ នៅពេលគ្មានវត្តមានអ្នកធ្វើការ។ 2. កុំបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពទាប      (ពោលគឺត្រូវកំណត់ចាប់ពី ២៤°C      ឡើងទៅ)។ 3. កុំបិទវាំងនន      ហើយបើកភ្លើងបំភ្លឺច្រើន។ 4. ការធ្វើដំណើរចុះបេសកកម្ម      ត្រូវប្រើរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង      និងបង្កើនប្រសិទ្ធភាព។ 5. ការរៀបចំប្រជុំ      បើមិនចាំបាច់ សូមប្រើប្រាស់ការប្រជុំតាមអនឡាញ (Online) ដើម្បីកាត់បន្ថយការធ្វើដំណើរបេសកកម្ម។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14418",
  "languageVersionId": "9312",
  "visibilityVersion": "2",
  "versionToken": "a1.zOYauI4vdXi7VaGnfyityL4mEkTQ1xjtaKOXCy1i9rk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។