ខណៈពេលមានវិបត្តិប្រេងដែលនៅតែឡើងថ្លៃ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា សូមជម្រាបជូនដល់ថ្នាក់ដឹកនាំ និងនិយោជិតកម្មករ គ្រប់នាយកដ្ឋាន-ការិយាល័យ-អង្គភាព-សាខាអគ្គិសនី និងអគ្គិសនីខេត្តទាំងអស់ នៃអគ្គិសនីកម្ពុជាឲ្យបានជ្រាបថា ដើម្បីសន្សំសំចៃថាមពលអគ្គិសនី និងប្រេង ជាពិសេសក្នុងអំឡុងពេលមានវិបត្តិប្រេងឡើងថ្លៃ និងពិបាករក ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្របពេលរដូវក្តៅ អគ្គិសនីកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖
1. កុំបើកភ្លើង និងម៉ាស៊ីនត្រជាក់ចោលនៅក្នុងការិយាល័យ នៅពេលគ្មានវត្តមានអ្នកធ្វើការ។
2. កុំបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពទាប (ពោលគឺត្រូវកំណត់ចាប់ពី ២៤°C ឡើងទៅ)។
3. កុំបិទវាំងនន ហើយបើកភ្លើងបំភ្លឺច្រើន។
4. ការធ្វើដំណើរចុះបេសកកម្ម ត្រូវប្រើរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង និងបង្កើនប្រសិទ្ធភាព។
5. ការរៀបចំប្រជុំ បើមិនចាំបាច់ សូមប្រើប្រាស់ការប្រជុំតាមអនឡាញ (Online) ដើម្បីកាត់បន្ថយការធ្វើដំណើរបេសកកម្ម។
ដោយ៖ ប៉ៃ សុឃីម







