ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តក្រចេះត្រៀមទីតាំងទេសចរណ៍៧កន្លែងសម្រាប់បុណ្យទន្លេ

មន្ទីរទេសចរណ៍ខេត្តក្រចេះបានរៀបចំទីតាំង៧កន្លែងទទួលភ្ញៀវសម្រាប់បុណ្យទន្លេលើកទី១០ ដែលគ្រោងធ្វើពីថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មន្ទីរទេសចរណ៍ខេត្តក្រចេះ បានត្រៀមរៀបចំតំបន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ៧ ទីតាំង សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្ត ដែលតំបន់ទេសចរណ៍ទាំងនោះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្ត សម្រាប់នៅក្នុងអំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ”ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ”ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនាឆ្នាំ២០២៦ ខាងមុខនេះ។ ចំពោះតំបន់រមណីយដ្ឋានសំខាន់ៗទាំងនោះរួមមាន សួនសុបិន្តកោះច្រែង សហគមន៍ទេសចរណ៍កោះទ្រង់ អន្លង់ផ្សោត ភ្នំសំបុក រមណីយដ្ឋានព្រែកកាំពី វិហារវត្តសសរ ១០០ និងរមណីយដ្ឋានបឹងកោះសុក្រម។ នេះបើតាមការឱ្យដឹងពីមន្រ្តីនៃមន្ទីរទេសចរខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14411",
  "languageVersionId": "9291",
  "visibilityVersion": "2",
  "versionToken": "a1.zOTXBCDcdp0Dl2slpbwxagWznyYhE7qzmVvei9TbV-8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។