មន្ទីរទេសចរណ៍ខេត្តក្រចេះ បានត្រៀមរៀបចំតំបន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ៧ ទីតាំង សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្ត ដែលតំបន់ទេសចរណ៍ទាំងនោះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្ត សម្រាប់នៅក្នុងអំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ”ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ”ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនាឆ្នាំ២០២៦ ខាងមុខនេះ។
ចំពោះតំបន់រមណីយដ្ឋានសំខាន់ៗទាំងនោះរួមមាន សួនសុបិន្តកោះច្រែង សហគមន៍ទេសចរណ៍កោះទ្រង់ អន្លង់ផ្សោត ភ្នំសំបុក រមណីយដ្ឋានព្រែកកាំពី វិហារវត្តសសរ ១០០ និងរមណីយដ្ឋានបឹងកោះសុក្រម។ នេះបើតាមការឱ្យដឹងពីមន្រ្តីនៃមន្ទីរទេសចរខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម












