ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលខេត្តឧត្តរមានជ័យ រៀបចំសន្តិសុខក្នុងពិធីបញ្ចុះបឋមសិលារង្វង់មូលបដិមាព្រះគោព្រះកែវ

តាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នគរបាលខេត្តឧត្តរមានជ័យ បានចាត់កម្លាំងការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រង្វង់មូលបដិមាព្រះគោព្រះកែវ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់តំណាង និងកម្លាំងនគរបាលចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រង្វង់មូលបដិមាព្រះគោព្រះកែវ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសួនច្បារខេត្តឧត្តរមានជ័យ។ ការដាក់ពង្រាយកម្លាំងនគរបាលក្នុងឱកាសនេះ មានគោលបំណងធានាឱ្យពិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី៕ ដោយ៖ សុខ ស៊ីណាន រូបភាពបង្ហាញប្លង់គម្រោង មិនមែនជាសំណង់ដែលបានបញ្ចប់ទេ។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13858",
  "languageVersionId": "7974",
  "visibilityVersion": "2",
  "versionToken": "a1.6itBk0vORvStiLAAenpMllTnvtX19rvZbmptPjlUuJg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។