ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតី៖គ្មាននរណាលត់ជង្គង់កាត់ដីឱ្យគេទេហើយកម្ពុជាក៏មិនខ្លាចសង្គ្រាមដែរតែកម្ពុជារើសការចរចាដើម្បីការពារប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថា កម្ពុជាត្រូវការពារទឹកដីផង និងការពារប្រជាជនផង ហើយនឹងប្រើប្រាស់ឱកាសចរចាដោយសន្តិវិធីឱ្យអស់លទ្ធភាព ទោះនៅសល់ត្រឹមតែ ១ភាគរយក៏ដោយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

«ក្នុងនាមជាមេដឹកនាំ ខ្ញុំជឿថា កម្ពុជា១៧លាននាក់ គ្មានពីណាលត់ជង្គង់កាត់ដីឱ្យគេទេ»។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅលើវេទិកាអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ន័យដូចបានបញ្ជាក់នេះ សម្តេចចង់បានតែការការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្រ្តមិនបង្ហូរឈាមហើយមានសន្តិភាពយូរអង្វែងប៉ុណ្ណោះ។ សម្តេចធិបតី ចង់សង្កត់ធ្ងន់ថា «ទឹកដី យើងត្រូវការពារតែយើងក៏ត្រូវការពារប្រជាជនរបស់យើងដែរ កម្ពុជាមិនមែនខ្លាចនោះទេ ប៉ុន្តែបើមានជម្រើសការពារក្រៅពីការវាយគ្នា(ធ្វើសង្គ្រាម) គឺកម្ពុជានឹងជ្រើសរើសយកវិធីសាស្រ្តចរចាតាមផ្លូវច្បាប់ភ្លាម ដើម្បីទាញមកវិញនូវសិទ្ធិស្របច្បាប់ និងដែនអធិបតេយ្យជាបន្តបន្ទាប់របស់យើង»។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីជានៅសល់ឱកាសត្រឹមតែ ១ភាគរយ សម្រាប់បើកការចរចាដោយសន្តិវិធី ក៏កម្ពុជានៅតែសម្រេចចិត្តប្រើប្រាស់យន្តការនេះឱ្យអស់លទ្ធភាពដដែល៕ ដោយ៖ ង៉ែត ពិសាន្ត រូបភាពនៃសុន្ទរកថាដែលភ្ជាប់មកជាមួយសេចក្តីរាយការណ៍ដើម។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13753",
  "languageVersionId": "7672",
  "visibilityVersion": "2",
  "versionToken": "a1.yLK9RbzjAPpVxYm6MzarTsjS3MgMnGyjR16fZoEIL1A"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។