៤ខែដំបូង ឆ្នាំ២០២៦ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់
ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលសរុប ២,៤២៨,០០៩នាក់ ថយចុះប្រមាណ ៤% ខណៈទំនិញតាមផ្លូវអាកាសមានចំនួន ៣០,៤៤៨តោន កើនឡើងប្រមាណ ៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ខ្លឹមសារប្រភព
ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបជាង ២លាននាក់ ខណៈចំនួននេះមានការថយចុះប្រមាណ ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន តេជោ សៀមរាបអង្គរ និងព្រះសីហនុ ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) សរុបចំនួន ២៣,២០៤ជើង កើនឡើងប្រមាណ ២%។
ដោយឡែក ចំនួនអ្នកដំណើរចេញ-ចូល (ទ្វេទិស) មានសរុប ២,៤២៨,០០៩នាក់ ថយចុះប្រមាណ ៤% ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣០,៤៤៨តោន កើនឡើងដល់ ៣៦%។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បន្ថែមថា គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុន កំពុងប្រតិបត្តិការហោះហើរចេញ-ចូលនៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩។
ជើងហោះហើរប្រចាំសប្តាហ៍ (ទ្វេទិស) ត្រូវបានកត់ត្រាថា៖
អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ៧០៨ជើង/សប្តាហ៍
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖ ២២៤ជើង/សប្តាហ៍
អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ៖ ៥០ជើង/សប្តាហ៍
អាកាសយានដ្ឋានតារាសាគរ៖ ៤ជើង/សប្តាហ៍
ជាមួយគ្នានេះ ឯកឧត្តមក៏បានកត់សម្គាល់ថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airlines (QV) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈជើងហោះហើររវាង បាងកក-ភ្នំពេញ-បាងកក ក៏មានការថមថយមួយចំនួនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13726",
"languageVersionId": "7605",
"visibilityVersion": "2",
"versionToken": "a1.vfMnpIqxTEYmu3YeYgE3ZeOY6nGAMcBcu4ZzdjOrGxU"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
