ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោក កឹម សុខា ទទួលការលើកលែងទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ខណៈទោសបន្ថែមនៅមានសុពលភាព

ព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន លើកលែងតែមូលទោសដាក់ពន្ធនាគារ ២៧ឆ្នាំរបស់លោក កឹម សុខា។ ទោសបន្ថែមមិនស្ថិតក្នុងការលើកលែងនេះទេ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ទទួលបានការលើកលែងមូលទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ សំណុំរឿងនេះពាក់ព័ន្ធនឹងអំពើដែលតុលាការកំណត់ថាបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ ការលើកលែងទោសនេះធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន។ មាត្រា២ បញ្ជាក់ថា ការលើកលែងនេះអនុវត្តតែចំពោះមូលទោសដាក់ពន្ធនាគារប៉ុណ្ណោះ មិនរាប់បញ្ចូលទោសបន្ថែមទេ។ មុននោះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូង និងកំណត់ទោសបន្ថែមហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ ទោសបន្ថែមនេះមិនត្រូវបានលើកលែងដោយព្រះរាជក្រឹត្យខាងលើទេ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13510",
  "languageVersionId": "7174",
  "visibilityVersion": "2",
  "versionToken": "a1.pEFMI8KST_KFT0mMV7-WJvO47x7UYuyX5ROztUWgeG8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។