អតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ទទួលបានការលើកលែងមូលទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ សំណុំរឿងនេះពាក់ព័ន្ធនឹងអំពើដែលតុលាការកំណត់ថាបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
ការលើកលែងទោសនេះធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន។ មាត្រា២ បញ្ជាក់ថា ការលើកលែងនេះអនុវត្តតែចំពោះមូលទោសដាក់ពន្ធនាគារប៉ុណ្ណោះ មិនរាប់បញ្ចូលទោសបន្ថែមទេ។ មុននោះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូង និងកំណត់ទោសបន្ថែមហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ ទោសបន្ថែមនេះមិនត្រូវបានលើកលែងដោយព្រះរាជក្រឹត្យខាងលើទេ៕
ដោយ៖ ង៉ែត ពិសាន្ត








