ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រាជធានីភ្នំពេញ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារ ជាពិសេសអតីតពលករវិលត្រឡប់មកពីប្រទេសថៃ

តាមក្រសួងការងារ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ រាជធានីភ្នំពេញមានឱកាសការងារ២៦,៤៦២កន្លែង សម្រាប់អ្នកស្វែងរកការងារ និងពលករវិលត្រឡប់ពីថៃ។ អ្នកចាប់អារម្មណ៍អាចពិនិត្យខិត្តបណ្ណការងារ ឬទាក់ទងលេខ១២៩៧។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមទិន្នន័យដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្សព្វផ្សាយ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញមានឱកាសការងារចំនួន២៦,៤៦២កន្លែង សម្រាប់ប្រជាពលរដ្ឋអ្នកស្វែងរកការងារ និងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ អតីតពលករ និងអ្នកស្វែងរកការងារ អាចស្វែងរកព័ត៌មានលម្អិតអំពីឈ្មោះក្រុមហ៊ុន រោងចក្រ សហគ្រាស លេខទំនាក់ទំនង និងប្រភេទការងារដែលខ្លួនចាប់អារម្មណ៍ តាមរយៈខិត្តបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។ ក្រៅពីការទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន និងរោងចក្រ អ្នកស្វែងរកការងារទាំងអស់ ក៏អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួល និងស្វែងរកការងារសមស្របពីក្រសួងការងារផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13498",
  "languageVersionId": "7138",
  "visibilityVersion": "2",
  "versionToken": "a1.6PjLl6R7QJ0LceK8RsT-WhUG8FH54Va3Tp3pfDnm5pI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។