យោងតាមទិន្នន័យដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្សព្វផ្សាយ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញមានឱកាសការងារចំនួន២៦,៤៦២កន្លែង សម្រាប់ប្រជាពលរដ្ឋអ្នកស្វែងរកការងារ និងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។
អតីតពលករ និងអ្នកស្វែងរកការងារ អាចស្វែងរកព័ត៌មានលម្អិតអំពីឈ្មោះក្រុមហ៊ុន រោងចក្រ សហគ្រាស លេខទំនាក់ទំនង និងប្រភេទការងារដែលខ្លួនចាប់អារម្មណ៍ តាមរយៈខិត្តបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។
ក្រៅពីការទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន និងរោងចក្រ អ្នកស្វែងរកការងារទាំងអស់ ក៏អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួល និងស្វែងរកការងារសមស្របពីក្រសួងការងារផងដែរ៕ ដោយ៖ ប៉ៃ សុឃីម











