ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បង្ក្រាបទីតាំង Online Scam នៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ១២នាក់ និងដកហូតទូរស័ព្ទជាង ១០០គ្រឿង

អាជ្ញាធរខេត្តសហការអយ្យការបង្ក្រាបផ្ទះល្វែងនៅភូមិ១សង្កាត់១ព្រះសីហនុ៣ មិថុនា២០២៦ ឃាត់ចិន១២នាក់ស្រី១។ ដកហូតកុំព្យូទ័រ១០ ទូរស័ព្ទ១៣៣ និងសម្ភារៈសង្ស័យឆបោក; បញ្ជូនស្នងការដ្ឋានសាកសួរកសាងសំណុំរឿងដើម្បីបន្តទៅតុលាការ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅទីតាំងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រចំនួន ១០គ្រឿង ទូរស័ព្ទដៃចំនួន ១៣៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ដែលសង្ស័យប្រើប្រាស់ក្នុងសកម្មភាពឆបោកតាមអនឡាញ។ ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ក្នុងនោះមានស្ត្រី ១នាក់ ហើយទាំងអស់ជាជនជាតិចិន។ បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13356",
  "languageVersionId": "6844",
  "visibilityVersion": "2",
  "versionToken": "a1.Gi5SFAx-jOusnFrqniWqjIpIF7F1WkhHuE8ldCGUAbs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។