ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលស្រុកកំពង់សីលា ចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុង ដើម្បីធានាគុណភាព និងលើកកម្ពស់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

លោក ឆាយ សុគន្ធដា បានពិនិត្យការជួសជុលផ្លូវបេតុងនៅភូមិវាល ឃុំកំពង់សីលា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយណែនាំឱ្យគោរពបច្ចេកទេស គុណភាពសម្ភារៈ និងបញ្ចប់តាមផែនការ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្រុកកំពង់សីលា៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃគម្រោងជួសជុលផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ដើម្បីតាមដានការអនុវត្តការងារ និងពិនិត្យបន្ថែមលើស្តង់ដារបច្ចេកទេសក្នុងដំណើរការជួសជុល នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យការសាងសង់ និងជួសជុលផ្លូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសប្រកបដោយគុណភាព សុវត្ថិភាព និងភាពរឹងមាំយូរអង្វែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ លោកអភិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនអនុវត្តគម្រោង ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ការប្រើប្រាស់សម្ភារៈត្រឹមត្រូវតាមស្តង់ដារ និងការបញ្ចប់ការងារឱ្យបានតាមផែនការដែលបានកំណត់ ដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋ។ គម្រោងជួសជុលផ្លូវបេតុងនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ជំរុញសកម្មភាពសេដ្ឋកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13114",
  "languageVersionId": "6249",
  "visibilityVersion": "2",
  "versionToken": "a1.PEEYgD73z_-dkN34bA_BC0ADQawbCQa755-z8MHMJGU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។