ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផលិតផលខ្មែរ កាន់តែរីកចម្រើន! យុទ្ធនាការ Made in Cambodia ទាក់ទាញផ្សារទំនើប និងម៉ាតជាង ៦០០ទីតាំង ចូលរួមគាំទ្រផលិតផលជាតិ

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា យុទ្ធនាការ #MadeInCambodia មានផ្សារទំនើប ម៉ាត និងមីនីម៉ាតជាង៦០០ទីតាំងចូលរួម។ កម្មវិធីរៀបចំមួយសប្តាហ៍ក្នុងមួយខែពេញមួយឆ្នាំ ដើម្បីផ្សព្វផ្សាយ និងជំរុញការដាក់លក់ផលិតផលខ្មែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងពាណិជ្ជកម្ម៖ មកដល់ពេលនេះ យុទ្ធនាការផលិតផលជាតិ #MadeInCambodia ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម បានទទួលការចូលរួមយ៉ាងសកម្មពីផ្សារទំនើប ម៉ាត និងមីនីម៉ាតជាង ៦០០ ទីតាំង នៅទូទាំងប្រទេស ដែលបានរួមគ្នាគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ។ យុទ្ធនាការនេះមានគោលបំណងជំរុញការប្រើប្រាស់ និងការដាក់តាំងលក់ផលិតផលក្នុងស្រុក ព្រមទាំងបង្កើនឱកាសនាំផលិតផលជាតិទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។ ជាមួយនឹងសារដ៏មានអត្ថន័យថា "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” យុទ្ធនាការនេះកំពុងក្លាយជាចលនារួមរបស់ប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។ កម្មវិធីនេះត្រូវបានរៀបចំ ១សប្តាហ៍ក្នុងមួយខែ រយៈពេលពេញ១ឆ្នាំ ដើម្បីផ្សព្វផ្សាយ និងបង្ហាញផលិតផលជាតិឱ្យកាន់តែលេចធ្លោ ព្រមទាំងជំរុញឱ្យមានការដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅតាមផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស។ «គាំទ្រផលិតផលខ្មែរ គឺជាការចូលរួមកសាងសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តដល់កសិករ និងផលិតករខ្មែរឱ្យកាន់តែរីកចម្រើន»៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13106",
  "languageVersionId": "6225",
  "visibilityVersion": "2",
  "versionToken": "a1.inMixxYnwZgam38iljrFQbanloZ1Kout3z7vmKq8qQ0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។