ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងពាណិជ្ជកម្មជំរុញផលិតផលសក្តានុពលកម្ពុជា ឆ្ពោះទៅទីផ្សារកាណាដា

សិក្ខាសាលានៅកំពង់ស្ពឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយឱកាសទីផ្សារកាណាដា នីតិវិធីនាំចេញ វិធានប្រភពដើមទំនិញ និងការត្រៀមចាកចេញពីក្រុមប្រទេស LDC ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកនាំចេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា»។ សិក្ខាសាលានេះ មានការចូលរួមពីលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ តំណាងមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្ម វិស័យឯកជន ពាណិជ្ជករ ធុរជន អ្នកនាំចេញ និងគ្រឹះស្ថានឧត្តមសិក្សាជាច្រើនរូប។ ការរៀបចំសិក្ខាសាលានេះ មានគោលបំណងផ្តល់ព័ត៌មានអំពីឱកាសទីផ្សារនៅប្រទេសកាណាដា ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ វិធានប្រភពដើមទំនិញ និងនីតិវិធីនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារកាណាដា។ ក្នុងឱកាសនោះ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មក៏បានធ្វើបទបង្ហាញសំខាន់ៗចំនួន៣ រួមមាន៖ ១. មគ្គុទេសក៍ស្តីពីការនាំចេញទៅកាន់ទីផ្សារកាណាដា។ ២. នីតិវិធីនាំចេញ និងវិធានដើមកំណើតទំនិញសម្រាប់ការនាំចេញទៅប្រទេសកាណាដា។ ៣. ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ សិក្ខាសាលានេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកនាំចេញកម្ពុជា ក្នុងការពង្រីកទីផ្សារ និងបង្កើនការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារកាណាដា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13085",
  "languageVersionId": "6162",
  "visibilityVersion": "2",
  "versionToken": "a1.kwTopKaFsDI7x_o98fe7jM49HD_3rVGi9yIeCWiIoIg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។