ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទឹកស្ទឹងប៉ៃលិនហក់ឡើងខ្លាំង! អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋតាមដងស្ទឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់

ទឹកស្ទឹងប៉ៃលិនបានហក់ឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពីរថ្ងៃ។ អាជ្ញាធរអំពាវនាវឱ្យអ្នករស់នៅតាមដងស្ទឹង និងតំបន់ទំនាបប្រុងប្រយ័ត្ន និងតាមដានសេចក្តីជូនដំណឹង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តប៉ៃលិន៖ ស្ថានភាពទឹកស្ទឹងប៉ៃលិន កំពុងហក់ឡើងយ៉ាងឆាប់រហ័ស នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេល២ថ្ងៃកន្លងមក ដែលបានធ្វើឱ្យបរិមាណទឹកហូរចូលស្ទឹងកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងឱកាសនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងប៉ៃលិន និងតំបន់ទំនាបជាប់មាត់ទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានពីអាជ្ញាធរ និងត្រៀមវិធានការចាំបាច់ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។ លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់ភ្នំខាងលើនៅតែបន្តមានភ្លៀងធ្លាក់ មិនទាន់មានសញ្ញាថយចុះនៅឡើយ ដែលអាចធ្វើឱ្យកម្ពស់ទឹកបន្តកើនឡើងបន្ថែមទៀត។ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងត្រៀមអន្តរាគមន៍ភ្លាមៗ ប្រសិនបើមានការវិវត្តទៅរកស្ថានភាពគ្រោះថ្នាក់។ ប្រជាពលរដ្ឋត្រូវជៀសវាងការចុះលេងទឹក ការនេសាទ ឬឆ្លងកាត់តំបន់ដែលមានចរន្តទឹកខ្លាំង និងសូមបន្តតាមដានសេចក្តីជូនដំណឹងពីអាជ្ញាធរជាបន្តបន្ទាប់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13064",
  "languageVersionId": "6099",
  "visibilityVersion": "2",
  "versionToken": "a1.v-PtGDwBQJ9Vd7oXwWwM4Cc1XLTdKen1zg4yOfrXjbE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។