ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាមោទនភាពធ្វើជាម្ចាស់ផ្ទះ World Universal Pageants 2026 បង្ហាញវប្បធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក

នៅខេត្តសៀមរាប ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានទទួលស្វាគមន៍ក្រុមបវរកញ្ញាអន្តរជាតិ World Universal Pageants 2026 និងលើកឡើងពីឱកាសផ្សព្វផ្សាយវប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍កម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជាបានបង្ហាញមោទនភាពក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ World Universal Pageants 2026 ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ បេតិកភណ្ឌ និងសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងបណ្ដាប្រទេសនានាជុំវិញពិភពលោក។ បន្ទាប់ពីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦–២០២៨ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមបវរកញ្ញាអន្តរជាតិដែលចូលរួមក្នុងកម្មវិធី World Universal Pageants 2026។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ វប្បធម៌ គោលដៅទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។ ព្រឹត្តិការណ៍នេះក៏ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិនានា និងពង្រឹងរូបភាពវិជ្ជមានរបស់កម្ពុជា ជាប្រទេសមានសន្តិភាព សុវត្ថិភាព និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ខេត្តសៀមរាប ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13057",
  "languageVersionId": "6078",
  "visibilityVersion": "2",
  "versionToken": "a1.Kn_AAZMjU9BjBIz59Mo4MOEdg-ZbYlokj4d6PGJWuBQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។