ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទំពាំងឆ្នើមទាំងនេះហើយ ដែលជាក្ដីសង្ឃឹម និងជាអនាគតរបស់កម្ពុជា!

ក្រុម Girl Digital ជាកុមារីអាយុ៩ឆ្នាំមកពីសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប បានរៀនសរសេរកូដនិងបង្កើតហ្គេម តាមកម្មវិធី Game Changers Coalition ដែលគាំទ្រដោយ UNICEF និងសហការជាមួយក្រសួងអប់រំ។ ក្រុមបានទទួលរង្វាន់លើកទឹកចិត្តក្នុង National Game Jam កាលពីខែធ្នូ ឆ្នាំ២០២៥។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងវ័យទើបតែ ៩ឆ្នាំ កុមារីនៃក្រុម «Girl Digital» មកពីសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប បាននិងកំពុងបង្ហាញសមត្ថភាពដ៏អស្ចារ្យតាមរយៈការរៀនសរសេរកូដ បង្កើតហ្គេម និងធ្វើការងារជាក្រុមដើម្បីដោះស្រាយបញ្ហា ព្រមទាំងអាចធ្វើបទបង្ហាញពីគម្រោងរបស់ពួកគេដោយភាពជឿជាក់យ៉ាងមុតមាំ។ តាមរយៈកម្មវិធី «Game Changers Coalition» ដែលជាគំនិតផ្ដួចផ្ដើមគាំទ្រដោយយូនីសេហ្វ (UNICEF) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសម្របសម្រួលយ៉ាងសកម្មពីនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្នុងការបណ្ដុះបណ្ដាលជំនាញឌីជីថល និង STEAM ដល់កុមារ ក្រុមសិស្សតូចៗទាំងនេះបានបង្កើតហ្គេមដំបូងបង្អស់របស់ខ្លួន ហើយថែមទាំងបានចូលរួមប្រកួតប្រជែង និងទទួលបានរង្វាន់លើកទឹកចិត្តនៅក្នុងព្រឹត្តិការណ៍ប្រកួតបង្កើតហ្គេមថ្នាក់ជាតិ (National Game Jam) របស់កម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាស «ទិវាជំនាញយុវជនពិភពលោក» (World Youth Skills Day) នេះ យើងសូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ។ ការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយលើជំនាញឌីជីថល និង STEAM ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះអ្វីៗគ្រប់យ៉ាងនឹងក្លាយជាការពិត នៅពេលកុមារគ្រប់រូបទទួលបានឱកាស ការណែនាំ និងឧបករណ៍ចាំបាច់នានា ដើម្បីកសាងជំនាញសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ៕ ប្រភព៖ ក្រសួងអប់រំ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12787",
  "languageVersionId": "5520",
  "visibilityVersion": "2",
  "versionToken": "a1.gpU5QbW0jRyRAMx9feNyS4E3dvfPhnnlOCHrCcI5VlU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។