ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទំពាំងឆ្នើមទាំងនេះហើយ ដែលជាក្ដីសង្ឃឹម និងជាអនាគតរបស់កម្ពុជា!

KPS99TV

សេចក្តីសង្ខេប

ក្រុម Girl Digital ជាកុមារីអាយុ៩ឆ្នាំមកពីសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប បានរៀនសរសេរកូដនិងបង្កើតហ្គេម តាមកម្មវិធី Game Changers Coalition ដែលគាំទ្រដោយ UNICEF និងសហការជាមួយក្រសួងអប់រំ។ ក្រុមបានទទួលរង្វាន់លើកទឹកចិត្តក្នុង National Game Jam កាលពីខែធ្នូ ឆ្នាំ២០២៥។

ក្នុងវ័យទើបតែ ៩ឆ្នាំ កុមារីនៃក្រុម «Girl Digital» មកពីសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប បាននិងកំពុងបង្ហាញសមត្ថភាពដ៏អស្ចារ្យតាមរយៈការរៀនសរសេរកូដ បង្កើតហ្គេម និងធ្វើការងារជាក្រុមដើម្បីដោះស្រាយបញ្ហា ព្រមទាំងអាចធ្វើបទបង្ហាញពីគម្រោងរបស់ពួកគេដោយភាពជឿជាក់យ៉ាងមុតមាំ។

តាមរយៈកម្មវិធី «Game Changers Coalition» ដែលជាគំនិតផ្ដួចផ្ដើមគាំទ្រដោយយូនីសេហ្វ (UNICEF) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសម្របសម្រួលយ៉ាងសកម្មពីនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្នុងការបណ្ដុះបណ្ដាលជំនាញឌីជីថល និង STEAM ដល់កុមារ ក្រុមសិស្សតូចៗទាំងនេះបានបង្កើតហ្គេមដំបូងបង្អស់របស់ខ្លួន ហើយថែមទាំងបានចូលរួមប្រកួតប្រជែង និងទទួលបានរង្វាន់លើកទឹកចិត្តនៅក្នុងព្រឹត្តិការណ៍ប្រកួតបង្កើតហ្គេមថ្នាក់ជាតិ (National Game Jam) របស់កម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាស «ទិវាជំនាញយុវជនពិភពលោក» (World Youth Skills Day) នេះ យើងសូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ។ ការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយលើជំនាញឌីជីថល និង STEAM ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះអ្វីៗគ្រប់យ៉ាងនឹងក្លាយជាការពិត នៅពេលកុមារគ្រប់រូបទទួលបានឱកាស ការណែនាំ និងឧបករណ៍ចាំបាច់នានា ដើម្បីកសាងជំនាញសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ៕

ប្រភព៖ ក្រសួងអប់រំ

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…