ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្នឯកសារ និងតំណភ្ជាប់មានមេរោគ Malware

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវឱ្យប្រុងប្រយ័ត្នឯកសារ និងតំណភ្ជាប់មានមេរោគ Malware។ ការណែនាំរួមមានកុំបើកឯកសារឬតំណសង្ស័យ ពិនិត្យមុនទាញយក ប្រើការផ្ទៀងផ្ទាត់ពីរជាន់ និងធ្វើបច្ចុប្បន្នភាពកម្មវិធីនិងប្រព័ន្ធជាប្រចាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកលរបស់ជនឆបោកតាមប្រព័ន្ធអនឡាញ ដែលប្រើឯកសារ ឬតំណភ្ជាប់មានផ្ទុកមេរោគ (Malware) ដើម្បីលួចទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ដើម្បីការពារខ្លួន សូមអនុវត្តវិធានការដូចខាងក្រោម៖ • កុំចុចបើកឯកសារ (File) ដែលមានពាក្យ (.exe, .bat, .vbs, .ps1, .sh, .msi និង .scr)។ • កុំចុចតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ឬគួរឱ្យសង្ស័យ។ • ពិនិត្យឱ្យបានច្បាស់ មុនពេលចុចបើក ឬទាញយកឯកសារណាមួយ។ • បើកមុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor) សម្រាប់គណនីទាំងអស់។ • ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីទូរសព្ទ និងប្រព័ន្ធប្រតិបត្តិការជាប្រចាំ ដើម្បីបង្កើនសុវត្ថិភាព។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចែករំលែកព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារការឆបោកតាមប្រព័ន្ធអនឡាញ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12761",
  "languageVersionId": "5446",
  "visibilityVersion": "2",
  "versionToken": "a1.gZqYKCwcXcABRtQM5ofI1t4KJ-M_pz_V3gu7LK0i7Fs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។