ក្រសួងមហាផ្ទៃ ផ្អាកការងារបណ្តោះអាសន្នប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ
ក្រសួងមហាផ្ទៃបានផ្អាកការងារបណ្តោះអាសន្នប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ដើម្បីបន្តនីតិវិធីស្រាវជ្រាវ។ ប្រកាសតម្រូវឱ្យលោកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ រហូតដល់មានសេចក្តីសម្រេចថ្មី។
ខ្លឹមសារប្រភព
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមនីតិវិធីជាធរមាន។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ សាមីខ្លួនត្រូវទៅបង្ហាញមុខជាប្រចាំរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់មានសេចក្តីសម្រេចជាថ្មីពីក្រសួង។
ប្រកាសដដែលក៏បានបញ្ជាក់ថា គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព តាមភារកិច្ច និងសមត្ថកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12662",
"languageVersionId": "5149",
"visibilityVersion": "2",
"versionToken": "a1.BZXQMMfPxuS-JFFdKCXtZjqMeogFgz8DxJAE1d3zq8o"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
