ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ ជំរុញទេសចរចិន និងលើកកម្ពស់សក្ដានុពលទេសចរណ៍ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។ វេទិកានេះមានគោលបំណងផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍រដូវកាលបៃតង (Green Season) របស់ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារចិន ជំរុញការបើកជើងហោះហើរត្រង់ បង្កើនការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។ វេទិកានេះមានគោលបំណងផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍រដូវកាលបៃតង (Green Season) របស់ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារចិន ជំរុញការបើកជើងហោះហើរត្រង់ បង្កើនការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។ ក្នុងឱកាសនោះ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍បានធ្វើបទបង្ហាញអំពីកញ្ចប់ទេសចរណ៍ថ្មីៗ និងសក្ដានុពលរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប រួមមានផ្លូវល្បឿនលឿន កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ និងប្រព័ន្ធដឹកជញ្ជូនដ៏មានប្រសិទ្ធភាព។ ខេត្តនេះក៏សម្បូរទៅដោយធនធានទេសចរណ៍ធម្មជាតិ ដូចជា ឆ្នេរសមុទ្រស្រស់ស្អាត កោះ ឧទ្យានជាតិ ទឹកធ្លាក់ និងព្រៃកោងកាង ដែលជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ អនាម័យ បរិស្ថាន និងការអនុវត្តស្តង់ដារទេសចរណ៍ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាខេត្តព្រះសីហនុ និងកម្ពុជាកាន់តែច្រើននាពេលអនាគត។ អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ ក្រុមការងារKPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12565",
  "languageVersionId": "4879",
  "visibilityVersion": "2",
  "versionToken": "a1.M-d9d-7AsjzPEFtVjeHqafygjLnCKYCEJTvnslNETH4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។