ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ពិធីនេះបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលរាជធានី-ខេត្ត។ ក្រៅពីនេះ ក៏មានការចូលរួមពីសមាគមអ្នកសារព័ត៌មាន សមាគមទូរទស្សន៍ និងសមាគមវិទ្យុ ដែលជាភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។ ការដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្សព្វផ្សាយព័ត៌មាននៅថ្នាក់មូលដ្ឋាន។ ប្រព័ន្ធនេះនឹងផ្តល់លទ្ធភាពដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានាទៅកាន់សាធារណជនតាមប្រព័ន្ធអនឡាញបានកាន់តែងាយស្រួល និងទូលំទូលាយ។ ដោយ៖ ពេញ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12816",
  "languageVersionId": "5607",
  "visibilityVersion": "6",
  "versionToken": "a1.DM_yK2O5qNznxlBwG79WHJ7gRsOPyBhFF3v3ftDP1-E"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។