កម្លាំងកងរាជអាវុធហត្ថខេត្តកែប បង្កើនការល្បាត និងពង្រឹងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តកែប សហការជាមួយកម្លាំងក្រុង និងស្រុក បង្កើនការល្បាត និងប្រចាំការ ដើម្បីរក្សាសន្តិសុខក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ខ្លឹមសារប្រភព
ខេត្តកែប៖ កាលពីថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុង និងស្រុក បានចេញប្រតិបត្តិការល្បាតចល័ត និងដាក់កម្លាំងប្រចាំការតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកែប។
ប្រតិបត្តិការនេះមានគោលបំណងពង្រឹងការការពារសន្តិសុខ សុវត្ថិភាពសាធារណៈ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលអាចកើតមាន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងភូមិសាស្ត្រខេត្តកែប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
តាមរយៈការបង្កើនការយាមល្បាត និងការត្រៀមកម្លាំងអន្តរាគមន៍នេះ កងរាជអាវុធហត្ថខេត្តកែប បន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើតបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "11002",
"languageVersionId": "2691",
"visibilityVersion": "6",
"versionToken": "a1.yqLvJeilj-HUTNCLn7p3IdfpzcBsWPIpAIbTkHTQ75I"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
